នាយចឺមពិតជាមិនហ៊ានថ្លើមធំដល់ថ្នាក់ហ្នឹងទេ….

0
24493

មិនដឹងជាដោយសារការច្រណែន ការស្អប់ ការខឹង ឬជាការនិយាយបង្អាប់ គ្នាលេងទេ បុន្តែការនិយា យបែបៗនេះវាធ្វើឲ្យនាយចឺមពិបាកនឹងទទួលយកបានណាស់។ តើគេនាំគ្នានិយាយ ពីនាយចឺមយ៉ាងម៉េចខ្លះទៅបានជានាយចឺមរបស់យើងបារម្ភខ្លាំងម្ល៉េះ??

គេចោទថា នាយចឹមថ្លើមធំណាស់ហ៊ាននិយាយប្រមាថលោកខេមរៈ សេរីមន្ត កប់ៗមាត់អត់មានញ ញើតបន្តិចណាសោះឡើយ។ គេថានាយចឺមទ្រគោះពាក្យសម្តីឲ្យខេមរៈ សេរីមន្តថា រូបគេនឹងស្នង តំណែងខេមរៈសេរីមន្តនៅសាន់ដេ ដោយប្រើពេលវេលាដ៏ខ្លីបុណ្ណោះ។ ការចោទប្រកាននេះមិនដឹង ថាលោកខេមរៈសេរីមន្ត យល់យ៉ាងណាពីនាយចឺមនោះទេ ប៉ុន្តែសម្រាប់រូបនាយចឺមវិញមិនជាសុខ ស្រួលក្នុងខ្លួនប៉ុន្មានឡើយ។ ព្រោះនេះជាពាក្យប្រមាថទៅលើរៀមច្បងធ្ងន់ណាស់។

មិនបង្អង់ទុកឲ្យរឿងកំប៉ិកកំប៉ុកនេះក្លាយទៅជារឿងធំទាន់ នាយចឺមក៏បានចេញមកបកស្រាយថាវា សុទ្ធតែជារឿងមិនពិតទាំងអស់ ។ ពាក្យសំដីទាំងប៉ុន្មានសុទ្ធតែរឿងចាក់ដោត ធ្វើឲ្យរូបលោកនិង បងខេមរៈសេរីមន្តមើលមុខគ្នាមិនចំតែប៉ុណ្ណោះ។ នាយចឺមអះអាងទៀតថា រូបនាយគ្មានហេតុអ្វីដែ លត្រូវប្រើភាសាឈ្លើយបែបនេះ ដាក់រៀមច្បងឡើយ ហើយនាយក៏មិនចង់ ឆ្លើយឆ្លងពាក្យសំដីណា មួយជាមួយជនដែលនិយាយបង្ខូចលើរូបនាយនោះដែរ។ព្រោះថាវាជារឿងដដែលៗ…..

Facebook Comments
Loading...